រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារផ្ញើរសារអបអរសាទរខួបទី ៣៨ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣៨ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៨ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន ការរំដោះប្រទេសជាតិ ផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ឈានដល់ការផ្សះផ្សារ និងបង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ ឈ្នះ រហូតដល់ទទួលបានឯកភាពជាតិ ស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិនិងមាតុភូមិទាំងមូល ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តព្រះវិហារ សូមលំឱនកាយវាចាចិត្ត លើកហត្ថអញ្ចលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីព្រមទាំងបារមីនៃវត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាមាតុភូមិកម្ពុជា សូមលោកប្រទានពរប្រោះព្រំ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង