រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តព្រះវិហារ

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីនាយករងនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

ក្រៅពីស្តាប់របាយការណ៍របស់គណៈអភិបាលខេត្ត ក៏មានរបៀបវារៈពិនិត្យនិងកែសម្រួលសេចក្តីសម្រេច ក្រុមការងារផ្សព្វផ្សាយសង្គមប្រចាំខេត្តព្រះវិហារ ការពិនិត្យ និងសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់ ក្រុង ស្រុក ការពិនិត្យនិងដោះស្រាយទំនាស់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២ ផងដែរ ។

អត្ថបទទាក់ទង