សូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម បណ្ឌិត ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា អនុម័តជាឯកច្ឆន្នគាំទ្រជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។
នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត សូមបានប្រកបដោយសុខភាពល្អ បរិបូរណ៍ បញ្ញាញាណ ភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យ គ្រប់តួនាទីការកិច្ច និងសមិទ្ធផលថ្មីបន្ថែមទៀត ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តីជ័យមង្គលបវរមហាប្រសើរជូនចំពោះ ឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំង បុត្រា - បុត្រី ជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។
សូមគោរពជូនពរពីខ្ញុំបាទ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។