រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី អញ្ជើញដឹកនាំប្រតិភូខេត្តចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយខេត្តអ៊ូប៊ុនរាជធានី ព្រះរាជាណាចក្រថៃ

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូខេត្តព្រះវិហារ ទៅចូលរួមប្រជុំទ្វេភាគីរវាងខេត្តព្រះវិហារនៃប្រទេសកម្ពុជា និងខេត្តអូប៊ុនរាជធានី នៃប្រទេសថៃ នៅសកលវិទ្យាល័យរាចាផាត់ ខេត្តអូប៊ុនរាជធានី ព្រះរាជាណាចក្រថៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិបាលខេត្តគឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ឲ្យបានកាន់តែរឹងមាំបន្ថែមទៀត ។


សូមបញ្ជាក់ផងដែរថា ប្រតិភូខេត្តព្រះវិហារដឹកនាំដោយឯកឧត្តម គីម រិទ្ធី ក៏បានអញ្ជើញដល់ជួបសំណេះសំណាលជាមួយសិស្ស និស្សិត ដែលមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា កំពុងសិក្សាថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យរាចាផាត់ ខេត្តអូប៊ុនរាជធានី ព្រមទាំងការលេងកីឡាបាល់ទាត់ដើម្បីជម្រុញចំណងមិត្តភាពរវាងប្រតិភូខេត្តព្រះវិហារនៃប្រទេសកម្ពុជា និងប្រតិភូខេត្តអូប៊ុនរាជធានី នៃប្រទេសថៃផងដែរ ។

អត្ថបទទាក់ទង