រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារ


នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២២ ឯកឧត្តមទេវិធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាង សេចក្តីសម្រេចកែសម្រួលសមាសភាពរបស់ក្រុមការងារកសាងផែនការនិងអភិវឌ្ឍខេត្ត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការ លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនោះផងដែរឯកឧត្តមបានគូររំលេចនូវបទពិសោធ១១១ថ្ងៃដែលឯកឧត្តមមកកានតួនាទីជាអភិបាលខេត្ត និងបានដាក់ចេញនូវសូចនាករធំៗចំនួន១២ចំនុចដែលឯកឧត្តមត្រូវបន្តដឹកនាំ និដោះស្រាយក្នុងនោះកាងារបំរើសេវាសាធារណ និងការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋជាកិច្ចកាចាំបាច់ដែលត្រូវធ្វើបន្ទាន់ផងដែរ ។

អត្ថបទទាក់ទង