រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លេីកទី១៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២ និងខួបលេីកទី១៨ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ដនិងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ដព្រះវិហារ ដែលប្រព្រឹត្តទៅ ថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២២។មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជនសសយក កាយរឹទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើនរូប នៅស្តូបវិមានឯករាជខេត្តព្រះវិហារ។