នៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រីមាសសុភាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារអមដំណើរដោយឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមផងដែរដោយឯកឧត្តមឡុងសុវណ្ណទីប្រឹក្សារាជរដ្ឋាភិបាលនិងលោកលោកស្រីជាអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានរួមមតិជាឯកឆ័ន ធ្វើអង្គកឋិនទានសាមគ្គីដង្ហែទៅប្រគេនព្រះសង្សគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តប្រាសាទគោកបេងស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ឯកឧត្ដម មាស សុភា បានមានប្រសាសន៍លើកឡើងបានប្រសាន៍ពាំនាំប្រសាសនផ្ដាំផ្ញើរសួសុខទុក ពីសម្តេតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនពុកម៉ែបងប្អូនពុទ្ធបរិសទ្ធនាឱកាសនេះផងដែរ ។ឯកឧត្តមបន្តថា ដោយសារតែប្រទេសមានសុខសន្តិភាព ដែលមានប្រមុខដឹកនាំដ៏ល្អប៉ិនប្រសព្វ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើអោយផ្នែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើន និងផ្ដល់សន្តិភាព សុវត្តិភាពដល់បងប្អូនពុកម៉ែទាំងអស់មានឱកាសបានធ្វើបុណ្យធ្វើទានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរបច្ច័យដែលប្រមូលសម្រាប់កសាងវត្តប្រមាណជាង៤៩លានរៀល ។