រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ជំនន់ទឹកភ្លៀងធ្វើឲ្យផ្ទះប្រជាពលរដ្ឋ២២៩ខ្នងនិងផ្ទៃដីស្រូវចម្ការទំហំ៣.៤២១ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ៣៤៥៦០ម៉ែត្ររងការលិចលង់

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៏ដូចជារបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបញ្ជាក់ថាចំនួនទឹកនៅទូទាំងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២២ ផលប៉ះពាល់ដែលរងដោយជំនន់ទឹកភ្លៀងបានបានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២២៩ខ្នងផ្ទះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ក្នុងនោះដែរផលប៉ះពាល់ស្រូវស្រែចំការចំនួន ៣.៤២១ ហិចតា ស្មើនឹង ១.៦៨៧ គ្រួសារនិងដំណាំផ្សេងៗចំនួន ៦៣៩ ហិចតាស្មើនឹង៣០៥ គ្រួសារ ក្នុងនោះមានការខូចខាតជាបឋមដោយសារទឹកមិនស្រកផុតគឺស្រូវស្រែចម្ការ ៥១៤ហិចតា ស្មើនឹង ១៤១ គ្រួសារនិងដំណាំផ្សេងៗ១៨២ហិកតា ស្មើនឹង ៣០គ្រួសារ។

ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្រុងស្រុកចំនួន ៦ ក្នុងនោះផ្លូវគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងប៉ះពាល់ប្រវែងផ្លូវ២១.៥៩០ម៉ែត្រ និងផ្លូវគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៩ ខ្សែ លើ ៥ ក្នុងស្រុក ត្រូវបានលិចលង់សរុបចំនួន១៣.០៦០ ម៉ែត្រ ក្នុងនោះទឹកហូរច្រោះដាច់តួផ្លូវប្រវែង២.៦០០ ម៉ែត្រនិងហូរច្រោះជើងទេប្រវែងសរុប៧.២៣០ម៉ែត្រព្រមទាំងសំណង់សិល្បៈការជាច្រើនកន្លែង។

អត្ថបទទាក់ទង