រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

​នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលា​ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកប្រធាន​មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀត ។

​ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ បាន​ស្នើ​ដល់សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋទាំងអស់ ​ត្រូវចូលរួមពិភាក្សានិងចូលរួមជា​គំនិត​យោបល់ល្អៗ នឹង​សំណូមពររបស់​សមាជិកក្នុងអង្គប្រជុំ ​ដើម្បីជាធាតុចូលក្នុងការពិភាក្សារក​ ដំណោះស្រាយពី ​បញ្ហា​ប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ​ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ចូលរួមពិភាក្សា​ទៅលើរបាយការណ៍​មួយ​ចំនួនដូចជា ការ​ចុះពិនិត្យទីតាំងសម្រាប់គម្រោង​ បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ចដំណាក់​កាលទី៣​ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និង​ពិភាក្សាទៅលើ ករណី​ប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី​ ស្ថិតនៅក្នុងតំបន់កូនភ្នំ ​ភូមិភារកិច្ច ​សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ និងបែងចែកដីចំនួន ​៨៦ហិកតា ​ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ​ក្រុងព្រះវិហារ ​ព្រម​ទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដី​ប្រលាន​យន្តហោះ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បាន​ស្នើឱ្យអាជ្ញាធរក្រុង-ស្រុកត្រូវគ្រប់គ្រង និងការពារដីរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេស​មន្ទីរជំនាញ​ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធបន្ថែមទៀត ។

អត្ថបទទាក់ទង