រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបសម្តែងការគួរសមជាមួយតំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងតំណាងអង្កការ USAIDប្រចាំកម្ពុជា

ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត
ទទួលជួបសម្តែងការគួរសមជាមួយជាមួយប្រតិភូឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តនៅសាលសវនាការសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តបានបានសម្ដែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តមតំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងតំណាងអង្កការយូសេតUSAIDប្រចាំនៅកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជួបសម្តែងការគួរសម នៅលើទឹកដីនៃខេត្តព្រះវិហារ ។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនសក្កានុពលវិស័យនិងការអភិវឌ្ឍក្នុងខេត្តព្រះវិហារក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញប្រជាពលរដ្ឋចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងតំណាងអង្កការUSAIDប្រចាំកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលផ្តល់មូលនិធិគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសខេត្តព្រះវិហារតាមរយះគម្រោងសុខភាពសាធារណៈ គម្រោងអភិរក្សជីវៈ ការងារអភិរក្សបេតិកភណ្ឌ អាហារូបត្ថម្ភ និងសុខភាពជាដើម ។

អត្ថបទទាក់ទង