រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត អនុញ្ញតិឲ្យលេខាធិការដ្ឋានគ.ជ.បខេត្ត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ ដឹកនាំដោយលោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានគ.ជ.ប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាល នៅសាលសវនាការសាលាខេត្តព្រះវិហារ ។

ក្នុងជំនួបនោះដែរ លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានគ.ជ.បខេត្តព្រះវិហារ រាយការណ៍ស្តីពីដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជូនឯកឧត្តមអភិបាលខេត្ត ។

ឯកឧត្តមអភិបាលខេត្តក៏បានឯកភាពលើសំណើកិច្ចសហការគាំទ្រគ្រប់ដំណើរការបោះឆ្នោត របស់លេខាធិការដ្ឋានគ.ជ.បខេត្តព្រះវិហារផងដែរ ។

អត្ថបទទាក់ទង