រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងស្តាប់បទបង្ហាញលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរធម្មការ និងសាសនា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម ស្នើឲ្យលោកប្រធានមន្ទីរ ទាំងអស់ ត្រូវបន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ច ត្រូវមានសាមគ្គីភាពជាមួយមន្រ្តីរបស់ខ្លួន និងបន្តដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។