នៅល្ងាចថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ និងពិសារអាហារសាមគ្គី អបអរសាទរលទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ទូទាំងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកជំទាវ ចឹកហេង សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ៨ ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នៅការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ។