រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី ស្នើឲ្យមន្រ្តីជំនាញនិងក្រុង ស្រុកពន្លឿនការដោះស្រាយទំនាស់ដីធ្លីឲ្យឆាប់រហ័ស

នៅព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តបាន​អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដោយមានការចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងមន្ត្រីជំនាញជាច្រើនរូបនៅសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវគ្រប់គ្រងនិងការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ប្រកបដោយតម្លាភាពភាពដោយឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

អត្ថបទទាក់ទង