រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើរសារចូលរួមរំលែកទុកចំពោះមរណភាពម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមាចំពោះដំណឹងក៏ក្រៀមក្រំនៃមរណភាពរបស់មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេងរបស់លោកជំទាវ នាវេលាម៉ោង ១៣៖៤០នាទីរសៀល នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីស្រលាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏
ជ្រាលជ្រៅចំពោះ កូនៗ ចៅៗ និងចៅទួតទាំងអស់ ។ ទោះបីរូបកាយរបស់ មហាឧបាសិកា ញឹម តង បានបាត់បង់ទៅហើយ មែនពិត ប៉ុន្តែអំពើជាកុសលកិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍ ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមបានទៅឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង