នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានរៀបចំបាន ពិធីផ្សព្វផ្សាយស្តីពីការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាតិនៃច្បាប់ការងារ ក្រោមអធិបតីភាពឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិរបបសន្តិសុខសង្គម ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបី នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នៅសាលប្រជំុសាលប្រជុំសាលាខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីយល់ច្បាស់អំពីកាព្វកិច្ច សិទ្ធ និងអត្ថប្រយោជន៍នៃការចូលរួមក្នុងផ្នែកប្រាក់សោធន បេឡាជាតិរបបសន្តិសុខសង្គម ។