រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារបន្តចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងក្រុងព្រះវិហារ

ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះ​ បានអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្រុងព្រះវិហារ​ ដោយមានការចូលរួមអមដំណេីរដោយឯកឧត្តម យ៉ុង​ គឹមហាន​ អភិបាលរងខេត្ត​ លោក​ សំ​ លាងទ្រី​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​ លោក​ ចាប​ កុយ​ ប្រធានមន្ទីរធនធានទឹក​ និងលោក​ ប៉ុក​ ងួន​ អភិបាលក្រុងព្រះវិហារ៕

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពស់ទឹកស្ទឹងសែន​ នៅទីរួមខេត្ត​ ១២,៣៨ម​ បេីធៀបនឹង​ម្សិលម៉ិញ​ ទឹកហក់ឡេីង​ ០,៤២ម​ កម្ពស់ទឹកកម្រិតប្រកាសអាសន្នកម្ពស់​ ១១,៥០ម​ ។

អត្ថបទទាក់ទង