នៅព្រឹកថ្ងៃទី ២១ខែសីហាឆ្នាំ ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់និងទីតាំងដែលរងដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដោយព្រំដែននៅចំណុចមុំបី,ចំណុចឃុំកំពង់ស្រឡៅ និងចំណុចស្ពានពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ព្រមទាំងចុះត្រួតពិនិត្យទីទួលសុវត្ថិភាពត្រៀមបង្កាទប់ស្កាត់គ្រោះទឹកជំនន់ជាយថាហេតុ ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបសមុទ្រតុងកឹងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី២០-២៣ ខែសីហាឆ្នាំ២០២២ ។
សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១០.៩២ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.០២ ដែលកំពស់ដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។