រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តព្រះវិហារចុះពិនិត្យស្ថានភាពទឹកនិងទីតាំងដែលត្រូវលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២២ ឯកឧត្តម គីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់និងទីតាំងដែលត្រូវលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រក្រុងព្រះវិហារខេត្តព្រះវិហារ ចំណុចស្ពានតាកឹង ស្រុកគូលែន និងសំណង់ទំនប់អាងទឹករក្សា ឃុំពុទ្រា ស្រុកជ័យសែន ស្របពេលដែលកម្ពុជាដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបសមុទ្រចិនខាងត្បូងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ និងពិនិត្យស្វែងរកទីទួលសុវត្ថិភាពត្រៀមបង្កាទប់ស្កាត់គ្រោះទឹកជំនន់ជាយថាហេតុ

សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១០.០០ម៉ែត្រដែលកំពស់ដែលពិតដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។

អត្ថបទទាក់ទង