រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តព្រះវិហារ អញ្ជើញស្តាប់បទបង្ហាញលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរ អង្គភាព

នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងស្តាប់បទបង្ហាញលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរ អង្គភាពចំនួន៣ រួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរផែនការខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ស្នើឲ្យលោកប្រធានមន្ទីរ ទាំងអស់ ត្រូវបន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ច ត្រូវមានសាមគ្គីភាពជាមួយមន្រ្តីរបស់ខ្លួន និងបន្តដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

អត្ថបទទាក់ទង