រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហាររៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងបរិស្ថាន សហការជាមួរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលានេះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រយះពេល២ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម សូខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តតំណាងឯកឧត្តម គីម​រិទ្ធី អភិបាលខេត្តព្រះវិហារនិងមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ជាច្រើនរូប នៅសាល ប្រជុំសាលាខេត្តព្រះវិហារ ។ សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ និងចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក និងនីតិវិធីនៃការកសាងសំណំុរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ព្រមទាំងតួនាទីរបស់នគរបាលយុត្តិធម៌ ។

អត្ថបទទាក់ទង