រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីមរិទ្ធី ស្នើឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្ដល់សេវាសាធារណៈជូនប្រជាជនប្រកបដោយយុត្តិធម៌

រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជការកងកងកម្លាំទាំងបី មេបញ្ជាការកងកម្លាំងតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ។

ក្រោយពីស្តាប់របាយការណ៍ពីមេបញ្ជាការកងកម្លាំ និងប្រធានមន្ទីរពាក់ព័ន្ធ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានណែនាំដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ត្រូវជុំរុញបន្ថែមលើការអនុវត្តន៍ការផ្ដល់សេវាសាធារណៈជូនប្រជាជនប្រកបដោយយុត្តិធម៌ ។ឯកឧត្តមបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពត្រូវដោះស្រាយឲ្យបានទាន់ពេលវេលានូវបាតុភាពនានាពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ការបំផ្លិចបំផ្លាញធនធានព្រៃឈើ ជលផលតំបន់ការពារ ធម្មជាតិ និងបទល្មើសនានា ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។បន្ថែមពីនោះចំពោះប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងស្នើឲ្យអភិបាលក្រុង ស្រុក និងមន្ទីរជំនាញត្រូវពិនិត្យលទ្ធភាពកាត់ឆ្វាលដីជូនពួកគាត់ ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ឲ្យច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែកត្រូវត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព តាមបណ្ដាលឃុំសង្កាត់នីមួយៗ ។ លើកកម្ពស់កិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងចូលរួមសហកាទប់ស្កាត់បង្ក្រាប់នៅការសារាចរណ៍ នៅសាធាតុញៀនខុសច្បាប់៕

អត្ថបទទាក់ទង