រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពី ការបូកសរុបរបាយការណ៍ត្រីមាសទី១ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តព្រះវិហារ

នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  វេលាម៉ោង ៨:០០នាទី នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី ការបូកសរុបរបាយការណ៍ត្រីមាសទី១ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តព្រះវិហារដោយមានការចូលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ, អភិបាល និងអភិបាលរងស្រុកទាំង៥(ស្រុកឆែប, ស្រុករវៀង, ស្រុកជ័យសែន, ស្រុកគូលែន និងស្រុកជាំក្សាន្ត) និងមេឃុំ ឬតំណាង ទាំង១០(ឃុំឆែបមួយ, ឃុំឆែបពីរ, ឃុំខ្យង, ឃុំរុងរឿង, ឃុំរមណី, ឃុំរមទម, ឃុំរំដោះស្រែ, ឃុំភ្នំពេញ, ឃុំគូលែនជើង និងឃុំស្រយ៉ង់) សរុបទាំង ៣៥នាក់/ស្រី ៣នាក់,ព្រមទាំងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំងអស់ផងដែរ។៖ក្នុងគោលបំណងកិច្ចប្រជុំផ្តោតលើ:១.ការអនុវត្តគម្រោង លើកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព ដើម្បីបង្កើតភាពសុំាដល់សហគមន៍នៅក្នុងផែនទេសភាពព្រៃឡង់ ជំនួយពី USAID ២.ផ្សព្វផ្សាយកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជាដំណាក់កាលទី៣(PaFF3) ៣.ពិនិត្យរបាយការណ៍ បញ្ហាជួបប្រទះ និងរកដំណោះស្រាយរួមគ្នា ៤.បច្ចុប្បន្នភាពលើគម្រោងឥណទានសហគមន៍ព្រៃឈើ និងមូលនិធិមរតក(MTF) ៥.ប្រមូលព័ត៌មានដើម្បីធ្វើរបាយការណ៍ជូនគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ៦.ផែនការអនុវត្តបន្ត។

អត្ថបទទាក់ទង