រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣

នាព្រឹកថ្ងៃទី៣០ ខែមិថុនា២០២១ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងម្លាំងទាំង៣ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ចំណុះរចនាសម្ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការជាច្រើនរូប ។

ក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែមិថុនា របស់រដ្ឋបាលខេត្តអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែលើកទី៣ ពិនិត្យអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីការកែសម្រួលទទួលស្គាល់សមាសភាពគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ និងពិនិត្យ និងអនុម័តលើសំណើសុំបំបែក និងបង្កើតភូមិ ឃុំថ្មីនៃក្រុង ស្រុក ។

អត្ថបទទាក់ទង