រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហាររកឃើញ២ទីតាំងដែលពាក់ព័ន្ធករីណីអ្នកមានផ្ទុកជំងឺកូវីដ១៩ចំនួ ០១នាក់ធ្វើដំណើរឆ្លងកាត់ ខេត្តព្រះវិហារ

នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពោលបន្ទាប់ពីមន្រ្តីសុខាភិបាលខេត្តប៉ៃលិនបានរកឃើញអ្នកវិជ្ជមានកូវី១៩ចំនួន០១នាក់ឈ្មោះគេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន wing force បានធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ម៉ាលីម៉ា ក្រុងព្រះវិហារ និងចូលពិសារបាយពីល្ងាច និងព្រឹកនៅតុបបាយ១កន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ និងបន្តទោកាន់ខេត្តប៉ៃលិន ។ អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលបានយកសំណាករហ័ស និងយកទោធ្វើចត្តាឡីស័កក្នុងមណ្ឌលចតា្តឡីស័កកំរិត២ ផ្ទះសំណាក់គ្រូ ក្រុងព្រះវិហារ ។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនដែលមានប្រវត្តិស្នាក់នៅ និងពិសារបាយ នៅផ្ទះសំណាកមាលីម៉ា និងតុបបាយទល់មុខសាលាក្រុងព្រះវិហារ មេត្តាអញ្ជើញមកយកសំណាក និងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក នៅជិតលោកអ្នក ឬទំនាក់ទំនង០១២ ៩៨៤ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦ ។

អត្ថបទទាក់ទង