នារសៀលថ្ងៃទី ០៧ខែ ឧសភាឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលគណៈអភិបាលខេត្តព្រះវិហារអញ្ជើញក្នុងពិធីប្រគល់ទទួលសម្ភារគ្រឿងឧបភោគបរិភោគ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកបរិសុទ្ធ ពីសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដឹកនាំដោយលោកយ៉ុង ហួត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នៅសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ ដែលនេះបង្ហាញពីការរួមចំណែកជារដ្ឋបាលខេត្តស្របពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេសក៏ដូចខេត្តព្រះវិហារទាំងមូលផងដែរ ពិតណាស់ការចូលរួមឧបត្ថម្ភសម្ភារក៏ដូចគ្រឿងឧបភោគបរិភោគឱកាសនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ១៩ ។ហើយឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងអនេកនិងសូមជូនពរលោកប្រធានសមាគម ក៏សមាជិក សមាជិកាទាំងអស់សូមទទួលបាននូវសុខភាពល្អ បរិបូណ៍ កម្លាំងខ្លាំងក្លា និងជោគេជ័យគ្រប់ភារកិច្ច ។