ក្រោយពីបាន រកឃើញអ្នកផ្ទុកជំងឺកូវីដ19 ឈ្មោះ ហ៊ិន មេត្តា រកឃើញជំងឺកូវីដ១៩ នៅខេត្តបាត់ដំបន ដែលមានប្រវត្តិចូលមកខេត្តព្រះវិហារ កាលពីថ្ងៃទី 27 ខែមេសាឆ្នាំ 2021 លើបុគ្គលិកឱសថស្ថាន វត្តីឱសថ ដែលមានឈ្មោះឥតមេត្តា ធ្វើដំណើរតាមរថយន្តដើម្បីមកចែកចាយឱសថនៅតាមបណ្ដា បន្ទប់ពិគ្រោះនិងព្យាបាលជំងឺឯកជន ក្នុងខេត្តព្រះវិហារ ដែលក្នុងនោះ បន្ទប់ពិគ្រោះ និងព្យាបាលឈ្មោះ ហែមភារិទ្ធ ស្ថិតក្នុងភូមិរវៀងត្បូងឃុំរុងរឿងស្រុករវៀងខេត្តព្រះវិហារ និងបន្ទប់ ពិគ្រោះនិងព្យាបាលជំងឺ មុំឫទ្ធីស្ថិតក្នុងភូមិឡឥដ្ឋសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ និងផ្ទះសំណាក់ឈ្មោះគឹមសិរីភា ឈប់ក្នុងភូមិអណ្ដូងពោធិសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ រួចមក រដ្ឋបាលខេត្តបានស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ប្រយោលនិងផ្ទាល់ ជាបន្តបន្ទាប់ ព្រមទាំង អាកអាជីវកម្មផ្ទះសំណាក់និងបន្ទប់ពិគ្រោះនិងព្យាបាលជំងឺឯកជនជាបន្ទាន់ គិតចាប់ពីថ្ងៃទី 5 ខែឧសភាឆ្នាំ 2021 រហូតដល់ជូនដំណឹង ជាថ្មី ក្នុងន័យគ្រប់គ្រង អោយមានប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ក្នុងខេត្តព្រះវិហារ។