រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

នារីម្នាក់នៅខេត្តព្រះវិហារដែលផ្ទុកជំងឺកូវី១៩បានជាសះស្បើយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ

ក្រោយយកសំណាក២ដង ជាប់គ្នា បន្ទាប់ពីលោកស្រី កែឧស្សាហ៍រកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យពេទ្យ១៦មករា ខេត្តព្រះវិហារ ជាពិសេសលទ្ធផលយកសំណាកចុងក្រោយក្នុងពេលសម្រាកព្យាបាលនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែក១៦មករា ឃើញថា អវិជ្ជមានកូវីដ១៩ មានន័យថាគាត់បានជាសះស្បើយហើយ ។

សូមបញ្ជាក់ថា លោកស្រីកែឧស្សាហ៍ រស់នៅភូមិពោធិ  ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានរកឃើញជំងឺកូវិដ ១៩  ក្រោយពេលត្រលប់ពីរាជធានីភ្នំពេញនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យ១៦មករា ខេត្តព្រះវិហារ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។

អត្ថបទទាក់ទង