ក្ន្ងងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណទុក្ខឯកឧត្តម ឧត្តមសេនីយ៍ទោ ខាត់សារ៉ាត់នាយប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិបាវិត ត្រូវជាស្វាមីលោកជំទាវ ស ពៅ នាវេលាម៉ោង០៨:១០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ
សូមដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ ខាត់ សារ៉ាត់ ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។