នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវ: អាវុធហត្ថ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ ឆ្នាំ២០២១ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តជាច្រើនរូបនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ។
មានប្រសាសន៍ក្នុងឱកាសឯកឧត្តម អភិបាល ខេត្តផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែងតែគិតគូរយកចិត្តទុកដាក់បំផុតដល់កងកម្លាំងរបស់យើង តាមរយះការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗសាងសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល ជាច្រើននាពេលកន្លងមក ។ឯកឧត្តមអភិបាលបានថ្លែងការកោតសសើរនិងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្តក្នុងការបង្រ្កាបបទល្មើសនានាប្រកប ដោយប្រសិទ្ធភាពខ្ពស់ បន្ថែមពីនេះទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា តែងតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺននេះ សំដៅធានាឲ្យកងកម្លាំងយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តកាព្វកិច្ចទទួលបានជោគជ័យជូនជាតិមាតុភូមិ។
មុននឹងបញ្ចប់ឯកឧត្តមអំពាវនាវដល់កងកម្លាំងត្រូវកាពារឧ្យបាននូវសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានទោះជាតម្លៃណាក៏ដោយ ការពារព្រះមហាក្ស ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានដឹកនាំកម្ពុជាទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍរុងរឿងតកូនចៅគ្រប់ជំនាន់តរៀងទៅលើសពីនេះទៀតក្នុងនាមកងកម្លាំងត្រូវគោរពវិន័យ សាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ មានមនសិការជាតិ មានសីលធម៌ គុណធម៌ល្អ ជាពិសេសគោរពអនុវត្តនូវអភិក្រមទាំង៥ឲ្យខ្ជាប់ខ្ជួន គឺឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាលនិងវះកាត់
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបាននាំយកនូវសម្ភារមួយចំនួនរួមមានទឹកសុទ្ធ២០កេស ភេសជ្ជះ២០កេស និងថវិកា២លានរៀលជូនកងកម្លាំហ្វឹកហ្វឺនផងដែរ។