រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារបើកកិច្ចប្រជុំសាមញ្ញលើក២០ អាណត្តិទី៣

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងម្លាំងទាំង៣ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ចំណុះរចនាសម្ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការជាច្រើនរូប ។

ក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែធ្នូ របស់រដ្ឋបាលខេត្តអនុម័តសេចក្តីព្រាងរបាយការណ៍វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សា អាណត្តិ៣ ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១~២០២៣ ផងដែរ។

អត្ថបទទាក់ទង