រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារទទួលជួបសម្តែងការគួរសមប្រតិភូនៃគណៈកម្មការទី២នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ

នារសៀលថ្ងៃពុធ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុុលា ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញទទួលជូបសម្តែងការគួរសមប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២)នៃព្រឹទ្ធសភា  ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ និងមានការចូលរូមពីឯកឧត្តម សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។                                   

កិច្ចប្រជុំនេះផ្តោតសំខាន់ការស្វែងយល់ស្តីពី វឌ្ឍនភាពនៃសមាហរណ៍កម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា និងការអភិវឌ្ឍអភិវឌ្ឍមូលដ្ឋាន  ការផ្តល់សេវាសាធារណៈ បញ្ហាប្រឈមនៅខេត្តព្រះវិហារ តាមរយៈការអនុវត្តមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក តាមខ្លឹមសារនៃអនុក្រឹត្យលេខ១៨២ អនក្រ.បក និង១៨៤ អនក្របក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា​។

អត្ថបទទាក់ទង