ក្នុុងខ្លឹមសារសេចក្តីណែនាំបានគូសបញ្ជាក់ដល់ដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងកំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងប្រទេស និងពិភពលោក ដោយត្រូវអនុវត្តវិធានការសុខាភិបាល គឺ
១/នៅគ្រប់ទីវត្តអារ៉ាម ត្រូវរៀបចំឲ្យមានកន្លែងលាងដៃ ការវាស់កំដៅ បាញ់ទឹកអាល់កុល ឬជែលលាងដៃ គ្រប់ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ត្រូវ ពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១,៥ ម៉ែត្រ។
២/ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវចាត់តាំងកម្លាំង រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងវត្តអារ៉ាម និងឃ្លាំមើល ព្រមទាំងធ្វើការណែនាំអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ រៀបចំទុកដាក់ម្ហូបឲ្យត្រឹមត្រូវ មានអនាម័យ ។
៣/ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារខ្លួនស្របតាមរបត់ ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយប្រកាន់យកអនាម័យដៃ ពាក់ម៉ាស ប្រើក្រម៉ា ខ្ទប់ពេលក្អក ឬកណ្តាស់ អនុវត្តគម្លាតសុវត្ថិភាពសង្គម ជាប្រចាំ។
ក្នុងករណីពុទ្ធបរិស័ទទាំងអស់សង្ស័យឆ្លងកូវីដ១៩ ឬគ្រុនក្តៅ ផ្តាស់សាយ សូមរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ឬទំនាក់ទំនងមកលេខទូរសព្ទទាន់ហេតុការ១១៥ ជាបន្ទាន់ ដើម្បីរួមគ្នាទប់ស្កាត់និងកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ មិនឲ្យចូលក្នុងសហគមន៍គមន៍យើង ។