រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមអភិបាលនិងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញអមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាសំណេះសំណាលជាមួយមន្រ្តីរាការមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាអញ្ជើញចុះសំណេះសំណាលជាមួយមន្រ្តីរាការមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ                                       

នាព្រឹកថ្ងៃពុធ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន  រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូក្រសួង អភិបាលរងខេត្ត លោកនាយករដ្ឋបាល ព្រះមេគុណទាំងពីរគណៈ ប្រធាន អនុប្រធាន និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារជាច្រើនរូប។  

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តថ្លែង អំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរធម្មការ និង សាសនា នាពេលនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់  ទាំងនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ក្នុងខេត្ត ឲ្យទទួលបាននូវភាពស្និទ្ធស្នាល និងចំណេះដឹងថ្មីៗ បន្ថែមទៀត ជាពិសេសបានបញ្រ្ជាបបន្ថែម នូវវិធីបង្កា និងទប់ស្កាត់ជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅទូទាំងប្រទេស និងពិភពលោក ទាំងមូល។ម្យ៉ាងទៀតគឺដើម្បីចូលរួមគាំទ្រដល់កា រ អភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជានូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនា និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយនិង សណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុង សង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។                   

មានប្រសាសន៍ផ្តាំផ្ញើរក្នុងពេលនោះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងការកោតសសើរចំពោះការ ខិតខំប្រឹងប្រែងអភិវឌ្ឍរបស់ខេត្តមានការរីកចម្រើនជាលំដាប់ ក្រោមដំបូល នៃសុខសន្តិភាព និងគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយឡែកវិស័យសាសនាក៏មានការរីកចម្រើន សុខដុមនីយជាមួយគ្នាផងដែរ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយះការកសាងព្រះវិហារ វត្តអារាមនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ហើយឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំបម្រើការងារដែលថ្នាក់លើប្រគល់ជូន មានទំនាក់ទំនងល្អ និងសុខដុម មិនត្រូវរើសអើងសាសនាណាមួយឡើយ ។លើសពីនេះទៀត ត្រូវបន្តផ្សព្វផ្សាយ និងផ្តល់នូវម៉ាស សាប៊ូលាងដៃ និងទឹកអាលកុល ទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនៅទូទាំងខេត្ត និងត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។                                                                  សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារមានសាសនាដែលកំពុងប្រតិបត្តិមានចំនួន២គឺព្រះពុទ្ធសាសនា មានវត្តចំនួន១១៥វត្ត និងព្រះសង្ឃចំនួន៨០៣អង្គ  អាចារ្យចំនួន៣២២នាក់ និងយាយជីតាជីចំនួន៤២៨នាក់ ។ឥស្លាមសាសនា មានវិហារថ្វាយបង្គំចំនួន៨កន្លែងនិងមានបរិស័ទចំនួន១៥២៤នាក់ ។ គ្រិស្ទសាសនា មានស្នាក់ការថ្វាយបង្គំចំនួន៣៥កន្លែង មានព្រឹទ្ធចារ្យឬគ្រូគង្វាលចំនួន៣៥នាក់ និងបរិស័ទចំនួន១៧៥៥នាក់ ។

អត្ថបទទាក់ទង