យោងសំណើលេខ២០៧/២០ លស ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ របស់សាលាខេត្តព្រះវិហារ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសផ្ទេរភារកិច្ច ដែលមានអភិបាលរងក្រុង ស្រុក ក្នុងខេត្តព្រះវិហារ ដែលត្រូវដល់អាណត្តិចំនួន៦រូប ឲ្យទៅបម្រើការងារនៅតាមបណា្តក្រុងស្រុក ដូចមានខាងក្រោម៖ លោក នូ តារាមុន្នី អភិបាលរងស្រុកត្បែងមានជ័យឲ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងព្រះវិហារ ហើយលោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកឆែបត្រូវផ្ទេរមកជាអភិបាលរងស្រុកត្បែងមានជ័យវិញ ចំពោះលោក អ៊ុំ សុភឿន អភិបាលរងស្រុករវៀង ត្រូវផ្ទេរមកអភិបាលរងស្រុកឆែប ជំនួសដោយ លោក ឃីន រស្មី អភិបាលរងក្រុងទៅជាអភិបាលរងស្រុករវៀង ។ដោយឡែកលោក គឹម វិចិត្រ អភិបាលរងស្រុកសង្គមថ្មី ត្រូវផ្ទេរមកជាអភិបាលរងស្រុកគូលែន និងលោក ប៉ែនជឹង អភិបាលរងស្រុកគូលែន ត្រូវមកបំពេញតួនាទីជាអភិបាលរងស្រុកសង្គមថ្មីវិញ ។