រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារអនុញ្ញាតឲ្យ ប្រជាពលរដ្ឋទន្ទ្រានដីក្រុមហ៊ុនមេត្រីភាពមកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច

យោងលិខិតជូនដំណឹងលេខ២៣៩/២០ សជណ ចុះថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាប់ជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន ៥៤៦ គ្រួសារ ដែលបានកាប់ទន្រ្ទានដីព្រៃរបស់ក្រុមហ៊ុនមេត្រីភាព និងបានធ្វើអត្តសញ្ញាណកម្មរួចម្តងហើយ ឲ្យមក
ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច នៅ
ទីស្នាក់ការរបស់ក្រុមហ៊ុនមេត្រីភាព
ស្រែក្រសាំង ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ (រយះពេល៣០ថ្ងៃ) ។

ក្នុងករណីប្រជាពលរដ្ឋមិនមកទទួល និងដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចទេ មានន័យថាបងប្អូនប្រជាពលរដ្ឋបោះបង់ឱកាស និងបាត់បង់ឱកាសក្នុងការទាមទារដីសម្បទានសង្គមកិច្ច ទេ ។

អត្ថបទទាក់ទង