រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

បដិមាមួយអង្គដែលប្រជាពលរដ្ឋរកឃើញក្នុងតំបន់ឧទ្យានជាតិឬស្សីត្រឹប ត្រូវបានប្រគល់ជូនមន្ទីរវប្បធម៌ដើម្បីរក្សាទុក


រូបបដិមាមួយអង្គត្រូវបានប្រជាពលរដ្ឋរកឃើញក្នុងតំបន់ឧទ្យានជាតិឬស្សីត្រឹប ក្នុងភូមិសាស្ដ្រស្រុកឆែបកាលពីអំឡុងចុងខែមេសាកន្លងមកនេះ ត្រូវបានអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ នាំយកមកប្រគល់ជូនដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដើម្បីរក្សាទុក កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ប៉ុន្តែ​រូប​បដិមា​នេះ​មិន​ទាន់​ដឹង​ថា​ កសាង​ឡើង​ក្នុង​ឆ្នាំ​ណា ឬ​មាន​ព្រះនាម​អ្វី​នោះ​ទេ។​

លោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានថ្លែងប្រាប់ក្រុមការងារមន្ទីរព័ត៌មាន នៅរសៀលថ្ងៃនេះថា ដងខ្លួនបដិមាដែលប្រគល់ទទួលក្នុងពេលនេះមានប្រភពពីតំបន់ឧទ្យានជាតិឫស្សីត្រឹប ដែលប្រជាពលរដ្ឋបានប្រគល់មកអោយអាជ្ញាធរស្រុកឆែប។ លោកថាដងខ្លួនបដិមានេះ ធ្វេីពីថ្មភក់ មានកម្ពស់ ៧តឹក, កំរាស់​ ១តឹក និងមាន​រូប​រាង​មិន​ពេញលេញ ដោយសារ​រូប​នេះ​បាន​បាត់​ព្រះ​កេស ជើង និង​ដៃ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​មើល​ដឹង​ពី​កាលបរិច្ឆេទ និង​រចនាបថ ប៉ុន្តែ​លោក​គិត​ថា វា​ជា​ទេពរូប ដែល​អាចជា​ព្រះ​មួយ​អង្គ​ក្នុង​ព្រហ្មញ្ញសាសនា និងត្រូវបានកសាងឡើងក្នុងសតវត្សទី១២។

តាមអនុសាសន៍ របស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានជំរុញអោយមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្តសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារសម្រាប់អ្នកសិក្សានាពេលក្រោយ។

អត្ថបទទាក់ទង