នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អមដំណើរដោយលោកឧ.ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានចុះសួរសុខទុក្ខណែនាំត្រួតពិនិត្យការងារអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវុីដ១៩ របស់កងកម្លាំងដែលឈរជើងនៅចំណុចព្រំប្រទល់អូរប្រាំព្យាមរវាង«ស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកស្វាយលើ ខេត្តសៀមរាប» ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលបានឧបត្ថម្ភថវិកាចំនួន២០០.០០០៛(ពីររយពាន់រៀល)សម្រាប់ទិញម្ហូប និងឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗចំនួន២០.០០០៛(ម្ភៃពាន់រៀល) ស្មើនឹងកម្លាំងចំនួន១៤នាក់។