រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារទទួលខុសត្រូវសម្របសម្រួលនិងដឹកនាំការងារទទួលប្រជាពលរដ្ឋ ឫពលករ ខ្មែរវិលត្រឡប់ពីប្រទេសថៃ

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមការងារទទួល ខុសត្រូវសម្របសម្រួល  និងដឹកនាំការងារទទួលប្រជាពលរដ្ឋ ឫ ពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ បើកកិច្ចប្រជុំបន្ទាន់ដឹកនាំដោយឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ  ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អភិបាលក្រុង ស្រុក ជាសមាជិកក្រុមការងារជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

 ឯកឧត្តម ស៊ូ សិរី បានមានប្រសាសន៍ពីសភាការណ៍ទូទៅក្នុងខេត្តបើទោះបីជាមកដល់ពេលនេះយើងពុំទាន់មានបញ្ហាប្រឈមខ្លាំងទៅលើបញ្ហជម្ងឺកូវីដ-19 នេះ យ៉ាងក៏ដោយ ក៏មានជូបប្រទះបញ្ហាជម្ងឺនេះចំនួន២ករណី ខ្មែរឥស្លាម ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីកន្លងទៅ ក្នុងបញ្ហានេះយើងក៏បានឆ្លើយតបទាន់បានពេលវេលា ភ្លាមៗ ដោយយកពួកគាត់ទៅព្យាបាលនៅមន្ទីរបង្អែកខេត្ត ផងដែរ ។

ឯកឧត្តមអភិបាលរង បានបញ្ជាក់ជូនសមាជិកក្រុមការងារអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើង នូវចំណុចសំខាន់ៗមួយចំនួនទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុង ប្រទេសកម្ពុជា ការប្រកាសពីការរៀបចំធ្វើច្បាប់ថ្មី ដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ដែលសេចក្តីព្រាងច្បាប់នេះនឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់  ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ក្នុងបំណងទប់ទល់ នឹងការឆ្លងរីក រាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ការចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ ព្រមទាំងបានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍ សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។

ជារួមឯកឧត្តមអភិបាលរងណែនាំដល់សមាជិក សមាជិកា ត្រូវបន្តខិតខំចុះផ្សព្វផ្សាយ អបរំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់អំពីការអនាម័យខ្លួន ដៃជើង ជាប្រចាំដើម្បីជៀសឲ្យផុតពីជំងឺឆ្លងកូវីត១៩ ជាពិសេសត្រូវតាមដានជាប្រចាំ និងសហការជាមួយសមត្ថកិច្ចតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋដែលឆ្លងដែនមក។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់ ស្នងការនគរបាលខេត្ត អំពីទិន្នន័យ ប្រជាពលរដ្ឋ ឫ ពលករខ្មែរ ធ្វើចំណាកស្រុកមកពីបរទេស និងទើបមកពីបណ្តាខេត្តផ្សេងៗ ចូលមកក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ៣០ ខែ មីនា  ឆ្នាំ ២០២០  រួមមាន ៖ 

១-ពលករ កម្ពុជា  មកពីបណ្តា ប្រទេស ផ្សេងៗ  សរុបចំនួន  ០២ នាក់  ស្រី ០១ នាក់ បូកយោង ចំនួន ៣៤៦ នាក់ស្រី  ១៦៦ នាក់  និង ក្មេង  ១០ នាក់។ 

២-ពលករ កម្ពុជា មកពីបណ្តា  បណ្តោយ ខេត្ត  ក្នុងប្រទេស  សរុបចំនួន  ២៣៧  ស្រី  ៩៦នាក់។

អត្ថបទទាក់ទង