រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តបញ្ជាឲ្យអភិបាលក្រុងស្រុកត្រូវពង្រឹងសកម្មភាពទប់ស្កាត់និងរាយការណ៍ជាបន្ទាប់មកខេត្តករណីមានឆ្លងវីរុសកូវីដ១៩

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍខេត្ត២០២០~២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខេត្តព្រះវិហារ ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធ ជាច្រើនរូប ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលបានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវពង្រឹងការតាមដានត្រួតពិនិត្យលើស្ថានភាពនៅតាមមូលដ្ឋានខ្លួននៃបញ្ហាការរីករាលដាលវីរុសកូវី១៩ COVID19 ជាពិសេសត្រូវណែនាំដល់មន្រ្តី ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យអនាម័យខ្លួន ការលាងដៃនិងសាប៊ូ អាល់កុល បានញឹកញាប់ និងជាប្រចាំ ក្នុងករណីសង្ស័យពីករណីនេះ ត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត និងបញ្ជូនទៅមណ្ឌលសុខភាពឫមន្ទីរពេទ្យ ដើម្បីពិនិត្យនិងតេសលទ្ធផល ។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យអង្គភាពទាំងអស់រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយលើគ្រប់រូបភាព ។

អត្ថបទទាក់ទង