រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ ចុះបញ្ជាឱ្យសាងសង់ស្ពានបាឡេជាបន្ទាន់នៅឃុំស្តៅស្រុកសង្គមថ្មីដែលត្រូវរងដោយភ្លើងឆេះព្រៃ

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមគោ ស៊ុំប៊ុនសឿតអភិបាលរងខេត្ត ឯកឧត្តមទែន សារុំសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោសួស សុខដារ៉ាស្នងការនគរបាលខេត្ត លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រមទាំងអជ្ញាធរស្រុកសង្គមថ្មីនិងស្ថាបន័ពាក់ពន្ធ័នានា បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅដែលរងការឆេះដោយសារភ្លើងឆេះព្រៃរាលមក។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្រេចសង់ស្ពានដែកបាឡេ និងបញ្ជាទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសាងសង់ស្ពាននេះឡើងវិញចាប់ពីថ្ងៃនេះតទៅ។ សូមបញ្ជាក់ថាស្ពានស្ទឹងស្តៅនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ អជ្ញាធរខេត្តក៏គ្រោងនឹងសាងសង់ស្ពានដែកបាឡេក្នុងឆ្នាំនេះផងដែរ។

អត្ថបទទាក់ទង