រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អាជ្ញាធរខេត្តសំណូមពរផ្លាស់ប្តូរទំលាប់ ដុតព្រៃដែលធ្វើឲ្យប៉ះពាល់ បរិស្ថាន និងអគ្គីភ័យ

នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត ក្នុងពិធីអបអរសាទិទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ២២ កុម្ភៈ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការក្រុងស្រុក មេប៉ុស្តិ មេឃុំ ចៅសង្កាត់ យុវជនកាយរិទ្ធ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តអាច្រើនរូប នៅមណ្ឌលកីឡាដ្ឋានខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្តម ស៊ូសិរី អភិបាលរង បានសំណូមពរឲ្យប្រជាពលរដ្ឋទូទាំងខេត្ត សូមផ្លាស់ប្តូរទំលាប់មិនល្អ កុំដុតដីព្រៃ ដីស្រែនៅរដូវប្រាំង ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ សត្វព្រៃ ជាពិសេសបង្កឲ្យកើតអគ្គីសភ័យនេះកើតឡើង។

សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ត្រូវយក ការដុតធូបទៀន នៅគេហដ្ឋាន ការច្នៃអគ្គីសនីខុសបច្ចេកទេស និងចៀសវាងការដុតព្រៃ ស្រែ បង្កអគ្គីភ័យ ។ ក្នុងនោះដែរឯកឧត្តមអភិបាលរង សុំឲ្យមានស្នងការ អធិការ និងសមត្ថកិច្ច ត្រូវមានមន្រ្តីប្រចាំការនៅរាល់ថ្ងៃសម្រាក ឬថ្ងៃបុណ្យជាតិជាដើម ពិសេស ត្រូវពិនិត្យជាប្រចាំនូវសម្ភារ ពន្លត់អគ្គីភ័យ ឡានពន្លត់អគ្គីភ័យ ជាពិសេសត្រូវត្រៀមកងម្លាំងគ្រប់ពេលទាំងអស់ដើម្បីបង្កាទប់ស្កាត់អគ្គីភ័យនេះ។

អត្ថបទទាក់ទង