នារសៀលថ្ងៃ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារទទួលជួបនិងសម្តែងការគួរសមប្រតិភូគណៈកម្មការទី០៨នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីត្រួតពិនិត្យ និងឈ្វេងយល់និងស្តាប់ការណែនាំនូវអំពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់នានាពាក់ព័ន្ធនឹងវិស័យទាំង៤របស់គណៈកម្មការ និងការឈ្វេងយល់បន្ថែមអំពីអង្គភាព រដ្ឋ និងឯកជនដែលបានអនុវត្តការផ្តល់សេវាថែទាំសុខភាពតាមរយះ បេឡាជាតិរបបសន្តិសុខសង្គម(បសបស) នៅសាលាខេត្តព្រះវិហារ ។