រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារចូលរួមលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់ពលទាហានក្នុងវសេនាតូច៣៨៥ដោយសារជាន់មីននៅព្រំដែន

​ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តនាព្រឹក​ពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សពលោកព្រិន្ទបាលឯក ជិន ហាត់  មេក្រុមទី៣ កងអនុសេនាធំលេខ៣ វរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨​ នៅ​គេហដ្ឋាន​គ្រួសារ​សព​ ភូមិ​សែន​ជ័យ​ ឃុំ​ស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ដែល​បាន​ពលីជីវិតដោយសារជាន់មីន ក្នុងពេលបំពេញបេសកកម្ម ដើរល្បាតតាមព្រំដែន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត និងបាន​នាំ​យក​នៅ​ថវិកា​ចំនួន​២លានរៀល​ជូនដល់​គ្រួសារ​សព​​  ។

សូមបញ្ជាក់ថាហេតុការណ៍ជាន់មីនេះកើតឡើងកាល ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត។

អត្ថបទទាក់ទង