រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តបញ្ជាឲ្យបិទទីតាំងជាបន្ទាន់បើកើតមានករណីបទល្មើសផ្សេងៗ លើអនិតិជន

រដ្ឋបាលខេត្តព្រះវិហារ នាឱកាសទិវានៃក្តីស្រលាញ់១៤ កុម្ភះ បានដាក់ចេញនូវវិធានការណែនាំដល់ស្ថាបនសាធារណៈ សាធារណជន មាតាបិតា និងយុវជនទូទាំងខេត្ត ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ដោយត្រូវអប់រំកូន ដែលស្ថិតក្នុងយុវវ័យ ឱ្យយល់ដឹងពីអត្ថន័យសំខាន់នៃទិវានេះ។ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ក្លឹបកំសាន្តនានា មិនត្រូវអនុញ្ញតិឲ្យអនិតិជន ចូលស្នាក់នៅឡើយលើកលែងតែលក្ខណៈគ្រួសារ ករណីមិនអនុវត្តតាមវីធានការនេះ អាជ្ញាធ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ឈានដល់ការបិទទីតាំងតែម្តង។
ផ្ទុយទៅវិញ ត្រូវលើកទឹកចិត្តដល់យុវជន យុវនារី បង្ហាញក្តីស្រលាញ់ចំពោះមាតា បិតា លោកគ្រូ អ្នកគ្រូ បងប្អូន មិត្តភក្តិតាមរយះសកម្មភាពនានា ការងារមនុស្សធម៌ ការបរិច្ចាគឈាម នានា។

អត្ថបទទាក់ទង