រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារណែនាំក្រុង ស្រុក ត្រូវដឹកនាំ និងគ្រប់គ្រងពង្រឹងរចនាសម្ព័ន្ធថ្មីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ

នាព្រឹកថ្ងៃអង្គារ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្រ្តីចំណុះ រចនាសម្ព័ន្ធសាលាស្រុកជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តគោលដៅសំខាន់គឺការកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ សំដៅធានាដល់ការផ្ទេរសិទ្ធអំណាច មុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកនិងប្រជាពលរដ្ឋមូលដ្ឋាន ដោយងាយស្រួល និងឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីគោលបំណងនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការគឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ការដឹកនាំគ្រប់គ្រងស្របតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ កាលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់ចូលរួម និងភាពជាម្ចាស់ក្នុងការសម្រេចចិត្តលើការងារ អភិវឌ្ឍមូលដ្ឋាន ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុក នូវកិច្ចការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តមានដូច ខាងក្រោម :
១/ រដ្ឋបាលក្រុង ស្រុក ត្រូវធានានិរនរ្តភាពកិច្ចការរដ្ឋបាល ស្របតាមនិតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុ ការចរាចរឯកសារលិខិតស្នាម របស់ខ្លួន ឱ្យប្រព្រឹត្តទៅដោយរលូន ជាពិសេសបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
២/ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តដឹកនាំគ្រប់គ្រង និងចាត់ចែងប្រើប្រាស់មន្រ្តីឱ្យបានត្រឹមត្រូស្របតាមច្បាប់ លក្ខន្តិកៈ សេចក្តីំណែនាំ និងបទដ្ឋានគតិយុទនានា។
៣/រដ្ឋបាលក្រុង ស្រុក ត្រូវបន្តការគ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិដែលធ្លាប់គ្របគ្រងនិងប្រើប្រាស់ដោយការិយាល័យ ជំនាញនៃក្រសួង ស្ថាប័នដែលបានផ្ទេរមុខងារឱ្យក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋលើមូលដ្ឋាន ។
៤/រដ្ឋបាលក្រុង ស្រុក ដែលមានការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋតាមបែបបទនិតិវិធី ដែលមានធរមាន និងសូមឱ្យប្រធានមន្ទីរអង្គភាពជំនាញបន្តរក្សាមន្រ្តីជំនាញរបស់ខ្លួន ឱ្យបន្តបំពេញការងារជួរក្រោយនៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក រហូតដល់ទទួលបានកាណែនាំថ្មី ។ហើយចំពោះក្រុងស្រុកមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ដែលកន្លងមកតម្រូវឲ្យរៀបចំយន្តការច្រកចេញចូលតែមួយ ត្រូវបន្តរក្សាចំនួនមន្រ្តីដែលត្រូវធ្វើសមាហរណ៍កម្មរួចនិងត្រូវអនុវត្តនិតិវិធីការិយាល័យច្រកចេញចូលតែមួយ។
៥/ក្រុង ស្រុក ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់តាមរយះបង្កើតរចនាសម្ព័ន្ធ ថ្មីនេះ ។ទន្ទឹមនឹងនេះក៏ត្រូវយកចិត្តទុក្ខដាក់ពង្រឹងតួនាទី ភារកិច្ចស្មៀនឃុំ សង្កាត់ លើការពង្រឹងតាមដាន និងត្រួតពិនិត្យតួនាទីភារកិច្ចរបស់ស្មៀនឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋាគតិយុត្តិ ប្រកបដោយតម្លាភាព។
៦/គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវ ដឹកនាំអាជ្ញាធរ កងម្លាំងសមត្ថកិច្ចបង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមរយះវិធានការលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការងារទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន ការចូលរួមផ្សព្វផ្សាយ និងអនុវតកតច្បាប់ចរាចរណ៍ផ្លូវគោក ។
៧/ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវពង្រឹងកិច្ចប្រជុំក្រុមប្រឹក្សាស្របតាមច្បាប់ បទដ្ឋាន និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ។ចំពោះមុខក្រុង ស្រុកត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរនៃការធ្វើសមាហរណ៍កម្ម និងចាប់ផ្តើមដំណើរនៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងដើម្បីរាយការណ៍និងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងរយះពេល២ថ្ងៃនេះ ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីទាំ០៨ក្រុងនស្រុកទូទាំងខេត្ត ដោយត្រូវបញ្ចប់នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ។

អត្ថបទទាក់ទង