រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តដឹកនាំមន្រ្តីអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោក គង់ សម្បត្តិ អនុប្រធានមន្ទីរបរិស្ថានខេត្ត

នារសៀលថ្ងៃព្រហស្បតិ៍១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក គង់ សម្បត្តិ អនុប្រធានមន្ទីរបរិស្ថានខេត្ត នៅគេហដ្ឋានសពភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូប។

សូមបញ្ជាក់ថា លោក គង់ សម្បត្តិ អនុប្រធានមន្ទីរបរិស្ថានខេត្ត ទទួលមរណភាពកាលពីថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៣:១៥ នាទីទៀបទាបភ្លឺ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ។

អត្ថបទទាក់ទង