រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថេបភ្លេតចំនួន៥១គ្រឿងប្រគល់ជូនឃុំសង្កាត់ជាប្រតិបត្តិករកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៃគោលនយោបាយគាំពារសង្គម

រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីប្រគល់-ទទួលថេបភ្លេត ជូនឃុំ-សង្កាត់ ដើម្បីអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ តូចអាយុក្រោម ០២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួម ពីប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភីបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងខេត្ត ។
មានមតិស្វាគន៍ក្នុងឱកាសនោះ លោក រស់ ស៊ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទខេត្ត បានជម្រាបជូននូវគោលបំណង នៃកម្មវិធីនេះគឺដើម្បីអនុវត្តះអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី មានផ្ទៃពោះ និងកុមារអាយុវក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រទទួលបានប្រសិទ្ធភាព តម្លាភាព និងនិរន្តភាព ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។ហើយTablets ដែលបានប្រគល់ជូននេះគឺជូនដល់ឃុំសង្កាត់ទាំង៥១ឃុំ ទូទាំងខេត្តដែលជាប្រតិបត្តិករផ្ទាល់ក្នុងការអនុវត្តកម្មវិធីនេះ ។
ក្នុងឳកាសនោះ ឯកឧត្តមបប្រាក់ សុវណ្ណអភិបាលខេត្ត បានមានប្រសានស៍ន៍ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើសុខមាល ភាពប្រជាពលរដ្ឋ តាមរយះការដាក់ចេញនូវគោលនយោបាយគាំពារសង្គម(២០១៦-២០២៥ )ដែលផ្តោតលើសសរស្តម្ភទាំងពីរគឺប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ដែលទាំងនេះពិតជាអាចឈានដល់ការកាត់បន្ថយ ភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការអភិវឌ្ឍជាតិប្រកបដោយ និរន្តរភាព។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្មវិធីសាច់ប្រាក់ឧបត្ថម្ភ ជូនដល់ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោុម២ឆ្នាំនេះត្រូវបានអនុវត្តជាបី ដំណាក់ កាល ដែលសរុបទឹកប្រាក់ក្នុងកុមារមា្នក់ទទួលបានប្រាក់ឧបត្ថម្ភ ៧៦០,០០០ រៀល ។ ហើយឯកឧត្តមបានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតួនាទី របស់ខ្លួនឲ្យបានល្អក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេស ចំពោះមេឃុំ ចៅសង្កាត់ត្រូវចាត់តាំងមន្រ្តីដែលមានសមត្ថភាពក្នុងប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងកម្មវិធីនេះលើថេបភ្លេតក៏ដូចថែរក្សា ឲ្យបានគង់វង្សថេបភ្លេតដែលបានប្រគល់ជូន នៅពេលនេះ ។ ចំពោះមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត ត្រូវដឹកនាំ និងតាមដានការអនុវត្តកម្មវិធី ការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រពិតប្រាកដ និងត្រូវតាមដាននិង ដោះស្រាយឲ្យបានទាន់ ពេលវេលា នូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនិង ឆាប់រហ័សប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ថែមទៀតផង ។

អត្ថបទទាក់ទង