រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រជាកសិករនិងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហាររីករាយនឹងការប្រមូលផលស្រូវនិងលក់បានតម្លៃសមរម្យ

ខេត្តព្រះវិហារ ៖ស្របពេលរដូវប្រមូលផលកសិកម្ម ពិសេសស្រូវ ដែលផលិតផលកសិកម្មចម្បងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ទាំងមូលស្របពេលរដូវប្រមូលផលមកដល់ ប្រជាកសិករសប្បាយរីករាយការងារច្រូតកាត់ប្រមូលផលស្រូវ ដែលបានទិន្នផលល្អប្រសើរនៅ ឆ្នាំ២០១៩នេះ ជាក់ស្តែងយោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្តគិតត្រឹមដើមខែធ្នូនេះ ប្រជាកសិករអនុវត្តលើផ្ទៃដីដាំដុះ៩៣,១៣១ហិកតា លើផែនការ៨៩,៣៧០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលទូទាំងខេត្តបាន៧៥,៤៥៣ហិកតា ស្នើនឹង ៨២,៨៣% ហើយប្រជាកសិកររីករាយការប្រមូលលក់កាន់ទីផ្សារ និងឈ្មួញក្នុងតម្លៃសមរម្យ ជាពិសេសប្រជាសហគមន៍កសិកម្មទាំង 34 សហគមន៏ ដែលបានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ បរិមាណសរុប 22,461តោន ដែលមានសមាជិកផលិត សរុបចំនួន5,341គ្រួសារ លើផ្ទៃដីសរុប 14,769ហិចតា សម្រាប់ លក់អោយ ក្រុមហ៊ុនចំនួន០៣គឺ៖ ក្រុមហ៊ុនអេមរ៉ុរ៉ាយ(AMRU Rice) ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា(Signatures of Asia) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice) នេះជាការបញ្ជាក់របស់ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។

លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបន្តទៀតថា សហគមន៍កសិកម្មប្រមូលលក់ឲ្យក្រុមហ៊ុនទាំង៣មានដូចខាងក្រោម៖
១-ក្រុមហ៊ុន Golden Rice ប្រមូលទិញបានបរិមាណ 3,129 តោន គ្រប់តាមផែនការ ១០០%
២-ក្រុមហ៊ុន Amru Rice ប្រមូលទិញបានបរិមាណ12,841តោន បានប្រមាណជាង ៧៥%ធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។
៣-ក្រុមហ៊ុន Signature of Asia ប្រមូលទិញបានបរិមាណ១០០០តោន បានប្រមាណជាង ៧០%ធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។

សូមបញ្ជាក់ថាប្រជាកសិករសហគមន៍កសិកម្មដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន ទទួលបានតម្លៃខ្ពស់ជាង ពី២០០៛-២៥០៛/kg បើធៀបទៅនឹងកសិករលក់តាមរយៈឈ្នួញកណ្តាល។ ហើយតម្លៃស្រូវកសិករទទួលបានដល់ដៃជាទូទៅមាន៖១. ប្រភេទស្រូវក្រអូផ្ការំដួល(សើម) បាន១២៦០៛/kg-១៣២០៛/kg(យោងទៅតាមគុណភាពស្រូវ)។២. ប្រភេទស្រូវក្រអូបផ្ការំដួល (ស្ងូត)បាន១៥០០៛/kg-១៥៩០៛/kg(យោងទៅ តាមគុណភាពស្រូវ) ។៣. ប្រភេទស្រូវសរពូជក្នុងស្រុក(ស្ងូត) មានដូចជា នាងអុក នាងអ៊ំ នាងកែវ ស្រូវត្នោត …. ទទួលបានតម្លៃ ១១៤០៛/kg-១១៨០៛/kg(យោងទៅតាមគុណភាពស្រូវ) ។

អត្ថបទទាក់ទង