រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧របស់ខ្លួននាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩

នាព្រឹកថ្ងៃពុធ ០៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អណត្តិទី០៣របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តី និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ នាយ ប្រធានសាលាដំំំំបូងខេត្ត មេបញ្ជាការកងកម្លាំទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត្ អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់់់់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត ជាច្រើនរូប។

ក្នុងរបៀបរកិច្ចប្រជុំរួមមាន ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៦ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្តាប់របាយការណ៍លទ្ធផលការងារ របស់គណៈកម្មការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំងការត្រៀបរៀបចំអបអរទិវាសិទ្ធមនុស្ស១០ធ្នូ ខាងមុខ ។

អត្ថបទទាក់ទង